កូស៊ីនុសអ៊ីពែបូលីក

ពីtestwiki
កំណែ​នៅ ម៉ោង១៥:៤០ ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៣ ដោយ imported>Addbot (Bot: Migrating 3 interwiki links, now provided by Wikidata on d:q1253682 (translate me))
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
Jump to navigation Jump to search
ក្រាបនៃអនុគមន៍កូស៊ីនុសអ៊ីពែបូលីក​នៅលើ​ដែនកំនត់

ក្នុង​គណិតវិទ្យា អនុគមន៍​កូស៊ីនុសអ៊ីពែបូលីក​គឺ​ជា​ប្រភេទ​មួយ​​នៃ​អនុគមន៍អ៊ីពែបូលីក​។

និមយន័យ

អនុគមន៍​កូស៊ីនុសអ៊ីពែបូលីកត្រូវបានគេកំនត់សរសេរដោយ cosh គឺជាអនុគមន៍ចំនួនកុំផ្លិចដូចខាងក្រោម៖

cosh: zez+ez2

ដែល  e គឺជាអនុគមន៍អិចស្បូណង់ស្យែលកុំផ្លិច។

អនុគមន៍​ស៊ីនុសអ៊ីពែបូលីកក៏មានលក្ខណៈស្រដៀងគ្នានឹងអនុគមន៍ស៊ីនុសក្នុងធរណីមាត្រអ៊ីពែបូលីកដែរ។

គេនិយមសរសេរ

coshz=ez+ez2

លក្ខណៈទូទៅ

ddx(coshx)=(coshx)=(sinhx)
coshxdx=sinhx+C
  • អនុគមន៍​កូស៊ីនុសអ៊ីពែបូលីកជាអនុគមន៍គូ មានដែនកំនត់លើ និងជាអនុគមន៍កើនដាច់ខាតលើ +

តាមនិយមន័យនៃ​អនុគមន៍កូស៊ីនុស​និង​ស៊ីនុសអ៊ីពែបូលីក គេអាចទាញបានសមភាពដូចខាងក្រោម៖

 ez=coshz+sinhz
 ez=coshzsinhz

សមភាពនេះមានលក្ខណៈដូចគ្នានឹងរូបមន្តអយល័រក្នុងត្រីកោណមាត្រ (ខ្មែរយើងភាគច្រើនអានថាអឺលែរ)​។

ដូចគ្នាដែរ ចំពោះកូអរដោនេ  (cost,sint) កំនត់បានរង្វង់មួយ។  (cost,sint) កំនត់បានផ្នែកវិជ្ជមាននៃប៉ារ៉ាបូលនិយ័តមួយ។ គេបានចំពោះ  t>0

 cosh2tsinh2t=1

ម្យ៉ាងវិញទៀតចំពោះ x

cosh(ix)=(eix+eix)2=cosx
 coshx=cos(ix)
 cosh(x+y)=coshxcoshy+sinhxsinhy
cosh2(x2)=1+coshx2

cosh ជាអនុគមន៍មានដេរីវេមិនកំនត់ និងអាចពន្លាតជាស៊េរីតេល័រដូចខាងក្រោម៖

coshz=1+z22!+z44!+z66!+=n=0z2n(2n)!

តំលៃ

តំលៃមួយចំនួននៃ cosh

  •  cosh(0)=1
  • cosh(1)=e2+12e
  •  cosh(i)=cos(1)

អនុគមន៍ច្រាស់នៃ cosh តាងដោយ arccosharcosh cosh1។ វាជាអនុគមន៍ពហុតំលៃកុំផ្លិច។ សាខាគោលការណ៍ (Principal branch) គឺជាជំរើសទូទៅដោយការពុះចែកអង្កត់ ];1[

arcosh(z)=ln(z+z+1z1)

ចំពោះ x[1;+[ cosh មានដែនកំនត់លើ ហើយអនុគមន៍ច្រាស់របស់វាកំនត់ដោយ៖ arcosh(x)=ln(x±x21)

ក្រាបនៃអនុគមន៍កូស៊ីនុសអ៊ីពែបូលីកច្រាស់ arcosh(x)

សូមមើលផងដែរ