សំទុះ

ពីtestwiki
Jump to navigation Jump to search

សំទុះ ជាទូទៅមានន័យថាជាបំរែបំរួលល្បឿន(នៅក្នុងស៊ីនេម៉ាទិច វ៉ិចទ័រល្បឿន)ធៀបទៅនឹងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងប្រើពាក្យសំទុះ​សំដៅទៅលើវ៉ិចទ័រសំទុះ លើកលែងតែក្នុងករណីមានបញ្ជាក់បន្ថែម។

សញ្ញាណ

នៅក្នុងជីវភាពប្រចាំថ្ងៃ យើងអាចចាប់អារម្មណ៍ជាចលនាទាក់ទិននឹងសំទុះ៣ប្រភេទ៖

  • ពេលយើងបង្កើនល្បឿន៖ សំទុះមានតំលៃវិជ្ជមាន មានន័យថាវាមានទិសដៅដូចនឹងវ៉ិចទ័រល្បឿន។
  • ពេលយើងបន្ថយល្បឿន៖ សំទុះមានតំលៃអវិជ្ជមាន មានន័យថាវាមានទិសដៅផ្ទុយនឹងវ៉ិចទ័រល្បឿន។
  • ពេលយើងប្ដូរទិសដៅចលនា(បត់)៖ សំទុំបំបែកជា២កុំប៉ូសង់គឺ សំទុះប៉ះ និង សំទុះកែង។ បើសិនជាយើងបត់ដោយមិនប្រែប្រួលល្បឿន នោះមានតែកុំប៉ូសង់កែងទេ។

សំទុំមធ្យមនិងសំទុះខណៈ

  • សំទុះមធ្យម៖ ជាទំហំស្កាលែរ។ សំទុះមធ្យម a នៅលើចន្លោះពេល Δt កំនត់ដោយរូបមន្ត៖
a=v2v1t2t1=ΔvΔt

ដែលv1 និង v2 ជាល្បឿនរៀងគ្នានៅខណៈ t1 និង t2

  • សំទុះខណៈ៖ ជាទំហំវ៉ិចទ័រ។ សំទុះខណៈ a ជាដេរីវេនៃវ៉ិចទ័រល្បឿន v
a=limΔt0ΔvΔt=dvdt

ខ្នាតអន្តរជាតិរបស់សំទុះគឺ ម៉ែត្រក្នុងមួយវិនាទីការ៉េ m.s-2

សំទុះប៉ះនិងសំទុះកែង

នៅក្នុងចលនាកោង សំទុះខណៈមានរូបមន្ត៖

a=at+an=atut+anun=dvdtut+v2Run

ដែល

  • at និង an ជាសំទុះប៉ះនិងសំទុះកែង
  • ut និង un ជាវ៉ិចទ័រឯកតារបស់កុំប៉ូសង់ប៉ះនិងកែងនឹងគន្លង
  • v ជាតំលៃល្បឿនខណៈ
  • R ជាកាំកំនោង

សំទុះនៅក្នុងឌីណាមិច

នៅក្នុងឌីណាមិច សំទុះ​របស់អង្គធាតុក្រោមអំពើនៃកំលាំង កំនត់ដោយច្បាប់ញូតុន

a=1mF

ដែលmជាម៉ាស់របស់អង្គធាតុ។ រូបមន្តនេះបញ្ជាក់ថា អោយតែមានកំលាំងមានអំពើទៅលើអង្គធាតុមួយ តែងតែមានសំទុះកើតឡើង។

Jerk(jolt, surge, lurch) និង Jounce(snap)

Jerk ជាទំហំបញ្ជាក់ពីបំរែបំរួលសំទុះ ចំនែកJounce ជាទំហំបញ្ជាក់ពីបំរែបំរួល Jerk។ គេសរសេរ៖

s=djdt=d2adt2=d3vdt3=d4rdt4

ដែល

  • s ជា Jounce
  • j ជា Jerk
  • a ជា សំទុះ
  • v ជា ល្បឿន
  • r ជា បំលាស់ទី
  • t ជា ពេល

អត្ថបទទាក់ទិន