វិសមភាពភីដូ
ក្នុងធរណីមាត្រ វិសមភាពភីដូ (Pedoe's inequality) ត្រូវបានគេយកឈ្មោះតាមអ្នកគណិតវិទូ និង ធរណីមាត្រវិទូជនជាតិអង់គ្លេសឈ្មោះ ដាន្យែល ភីដូ (Daniel Pedoe)។ វិសមភាពនេះពោលថា ប្រសិនបើ a, b, និង c ជារង្វាស់ជ្រុងនៃត្រីកោណដែលមានក្រលាផ្ទៃ f និង A, B, និង C គឺជារង្វាស់នៃជ្រុងនៃត្រីកោណដែលមានក្រលាផ្ទៃ F នោះគេបាន
ហើយវិសមភាពនេះក្លាយជាសមភាពលុះត្រាតែត្រីកោណទាំងពីរដូចគ្នា។
ចូរកត់សំគាល់ថាកន្សោមនៅអង្គខាងធ្វេងនៃវិសមភាពគឺមិនត្រឹមតែស៊ីមេទ្រីក្រោមចំលាស់ទាំង៦នៃសំនុំនៃគូ នោះទេ ថែមទាំង(ប្រហែលជាមិនច្បាស់លាស់ទេ) វានៅដដែល(មិនផ្លាស់ប្តូរ) ប្រសិនបើ a អាចប្តូរជាមួយនឹង A, b អាចប្តូរជាមួយនឹង B ហើយ c អាចប្តូរជាមួយនឹង C បាន។ ម្យ៉ាងវិញទៀត វាជាអនុគមន៍ស៊ីមេទ្រីនៃគូត្រីកោណ។
វិសមភាពភីដូជាវិសមភាពទូទៅនៃវិសមភាពវេតស្សឹនបុក (Weitzenböck's inequality)។
សំរាយបញ្ជាក់
តាមរូបមន្តហេរុងចំពោះត្រីកោណទាំងពីរគេបាន
ដោយប្រើវិសមភាពកូស៊ី គេបាន
ជាលទ្ធផល
ដូចនេះ
វិសមភាពក្លាយជាសមភាពលុះត្រាតែ