ចំណុចកណ្ដាល

ពីtestwiki
កំណែ​នៅ ម៉ោង០៣:៥១ ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ដោយ imported>Keopalo (Keopalo បានប្ដូរទីតាំង ទំព័រ ចំនុចកណ្ដាល ទៅ ចំណុចកណ្ដាល)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
Jump to navigation Jump to search

ចំនុចកណ្តាល នៅក្នុងធរណីមាត្រ ជាទូទៅសំដៅទៅលើ​ចំនុចកណ្ដាលនៃអង្កត់។

និយមន័យ

ចំនុចកណ្ដាលនៃអង្កត់មួយជា​ចំនុចនៅលើអង្កត់នោះដែលស្ថិតនៅស្មើចំងាយពីចុងទាំង២។ ឬនិយាយម្យ៉ាងទៀតថា ជាចំនុចដែលចែកអង្កត់នោះជា២ផ្នែក មានប្រវែងស្មើគ្នា។

ឯកសារ:ចំនុចកណ្ដាល.jpg
របៀបរកចំនុចកណ្ដាល

របៀបរកចំនុចកណ្ដាល់របស់អង្កត់១

  1. ដោយប្រើដែកឈាន គូសរង្វង់ដែលមានផ្ចិតនៅត្រង់ចុងទាំង២របស់អង្កត់។ ចងចាំថារង្វង់ទាំង២ត្រូវតែមានកាំស្មើគ្នា និងមានប្រវែងវែងជាងពាក់កណ្ដាលប្រវែងអង្កត់។
  2. ភ្ជាប់ចំនុចប្រសព្វរបស់រង្វង់ទាំង២។
  3. បន្ទាត់ថ្មីនេះកាត់អង្កត់ដើមត្រង់ចំនុចកណ្ដាល។

រូបមន្តរកចំនុចកណ្តាលនៃអង្កត់

  • ចំពោះតំរុយគោលពីរ ចំនុចកណ្តាលនៃអង្កត់ក្នុងប្លង់ដែលចុងសងខាងអង្កត់មានកូអរដោនេ (x1,y1) និង (x2,y2) កំនត់ដោយ
M=(x1+x22,y1+y22)
  • ចំពោះតំរុយគោលបី ចំនុចកណ្តាលនៃអង្កត់ក្នុងលំហនៃប្រព័ន្ធកូអរដោនេដេកាត ដែលចុងសងខាងមានកូអរដោនេ (x1,y1,z1) និង (x2,y2,z2) កំនត់ដោយ
M=(x1+x22,y1+y22,z1+z22)
ចំនុចកណ្តាលនៃអង្កត់​ដែលមានចុង (x1, y1) និង (x2, y2)

សូមមើលផងដែរ