ស៊ីនេម៉ាទិច

ពីtestwiki
កំណែ​នៅ ម៉ោង០៤:៤៤ ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ ដោយ imported>Operator873 (xwiki vandalism)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
Jump to navigation Jump to search

ទំព័រគំរូ:PhysicsNavigation

ស៊ីនេម៉ាទិច (ជាភាសាបារាំង៖cinématique, ជាភាសាអង់គ្លេស៖Kinematics) ជាផ្នែកមួយនៃមេកានិច ដែលសិក្សាពីចលនារបស់អង្គធាតុមួយ ដោយមិនគិតអំពីបុព្វហេតុដែលបង្ករវា។ ផ្នែកមួយទៀតរបស់មេកានិច ដែលសិក្សាពីទំនាក់ទំនងរវាងចលនានិងបុព្វហេតុ គេអោយឈ្មោះថាឌីណាមិច

ផ្នែកស៊ីនេម៉ាទិចចាប់កំនើតនៅថ្ងៃទី២០ មករា ១៧០០ នៅពេលដែល ព្យែរ វ៉ារីញ៉ុង បានកំនត់សញ្ញាញរបស់សំទុះនិងបានបង្ហាញថា គេអាចគណនាល្បឿនខណៈនិងសំទុះខណៈបានដោយងាយ ដោយប្រើប្រាស់ដេរីវេ

ស៊ីនេម៉ាទិចចែកចេញជា ស៊ីនេម៉ាទិចនៃចំនុចរូបធាតុ និង ស៊ីនេម៉ាទិចនៃសូលីដ

និយមន័យគ្រឹះ

ដើម្បីសិក្សាពីស៊ីនេម៉ាទិច គេចាំបាច់ត្រូវកំនត់ជាមុននូវតំរុយ គឺប្រព័ន្ធកូអរដោនេលំហ​និងតំរុយពេល។ គ្រប់ចំនុចនៅក្នុងលំហ មានកូអរដោនេ (x,y,z) និងមានម៉ាស់ m (តាមពិតនៅក្នុងស៊ីនេម៉ាទិច គេមិននិយាយពីម៉ាស់ក៏បាន)។

  • គ្រប់ចំនុ​ចរូបធាតុ(មានវិមាត្រដ៏តូច) អាចកំនត់ដោយវ៉ិចទ័រទីតាំង ដែលអាចប្រែប្រួលតាមពេលវេលា បើសិនជាវត្ថុនោះមានចលនា។
r(t)=(x(t)y(t)z(t))
  • ដោយធ្វើដេរីវេវ៉ិចទ័រទីតាំងធៀបនឹងពេល គេបានវ៉ិចទ័រល្បឿន
v(t)=dr(t)dt|

រឺ

(vxvyvz)=(xtytzt)=(x˙y˙z˙)
  • ដោយធ្វើដេរីវេវ៉ិចទ័រល្បឿនធៀបនឹងពេល គេបានវ៉ិចទ័រសំទុះ
a(t)=dv(t)dt|

រឺ

(axayaz)=(vxtvytvzt)=(2xt22yt22zt2)=(x¨y¨z¨)
  • សមីការពេលនៃចលនាសរសេរ៖ {x=x(t)y=y(t)z=z(t) ត្រូវគ្នានឹងសមីការប៉ារ៉ាម៉ែត្រនៃគន្លង។ ជាទួទៅគេអាចបង្រួមសមីការគន្លងជា៖ f(x,y,z)=0 (ចំនាំថាក្នុងសមីការគន្លងគ្មាន t ទេ)។
និយមន័យនៃអាប់ស៊ីសកោង

សមីការគន្លងជាសំនុះចំនុចដែលចំនុចរូបធាតុឬ​ផ្ចិតនិចលភាពរបស់សូលីដ​គូសបាន។ យើងអាចកំនត់អាប់ស៊ីសកោង s ជាចំងាយចរនៅលើគន្លង (គិតធៀបនឹងចំនុចគោលតំរុយលើគន្លងនាខណៈពេល t=0))។ គេសរសេរ៖

ds=dx2+dy2+dz2=x˙2+y˙2+z˙2dt
នាំអោយ s=ABx˙2+y˙2+z˙2dt

តំលៃល្បឿនខណៈជាដេរីវេនៃអាប់ស៊ីសកោង៖ ||v||=v=dsdt

តំរុយប្រើក្នុងស៊ីនេម៉ាទិច

តំរុយកាតេស៊ីយាង

=តំរុយប៉ូលែ

តំរុយស៊ីឡាំង

តំរុយស៊្វែរ

ចលនាដែលគេនិយមសិក្សានៅក្នុងស៊ីនេម៉ាទិច