វ៉ិចទ័រប្រាប់ទិស

ពីtestwiki
Jump to navigation Jump to search

ក្នុង​គណិតវិទ្យា វ៉ិចទ័រប្រាប់​​​​នៃ​បន្ទាត់  (D) ជា​វ៉ិចទ័រ​ដែល​ស្រប​នឹង​បន្ទាត់  (D) ។ គេ​មាន​បន្ទាត់  (D) មួយ។ គេហៅ​វ៉ិចទ័រប្រាប់ទិស​នៃ  (D) គឺគ្រប់ AB ដែល​ចំនុច A និង B ស្ថិតនៅលើបន្ទាត់  (D) និង​មិន​ត្រួតស៊ីគ្នា​។

លក្ខណៈនៃវ៉ិចទ័រប្រាប់ទិស

  • វ៉ិចទ័រប្រាប់ទិសពីរនៃបន្ទាត់តែមួយជាវ៉ិចទ័រស្របគ្នា (ឬហៅថាជាវ៉ិចទ័រកូលីនេអ៊ែរនឹងគ្នា) ។
  • បន្ទាត់​ពីរ​មាន​វ៉ិចទ័រ​ប្រាប់​ស្រប​គ្នា គេ​អាច​ថា​បន្ទាត់​ទាំង​ពីរ​នោះ​ជា​បន្ទាត់​ស្របគ្នា។

វ៉ិចទ័រប្រាប់ទិស​នៃ​បន្ទាត់​ក្នុង​ប្លង់

គេមានបន្ទាត់ (D) នៃប្លង់ក្នុងតំរុយអរតូណរមេ (O;i;j) ។ ប្រសិនបើបន្ទាត់ (D) មានសមីការ ax+by+c=0 គេបាន​វ៉ិចទ័រ​ប្រាប់ទិស​នៃ (D) មាន​កូអរដោនេ (b;a)(b;a)

ទំព័រគំរូ:Hidden begin គេ​មាន​ចំនុច  A(x;y) ជា​របស់  (D):ax+by+c=0 ដែល a;b;c គឺ​ជា​ចំនួនពិត ។ គេ​មាន​ចំនុច B(xb;y+a) ក៏​ស្ថិត​នៅ​លើ​បន្ទាត់  (D) ដែរ។

ព្រោះកូអរដោនេនៃ B ផ្ទៀងផ្ទាត់សមីការបន្ទាត់  (D)

a(xb)+b(y+a)+c=axba+ba+by+c=0

ដូចនេះ​វ៉ិចទ័រ AB មានកូអរដោនេ  (b;a) ជា​វ៉ិចទ័រប្រាប់ទិស​នៃ​បន្ទាត់  (D)

ទំព័រគំរូ:Hidden end

ឧទាហរណ៍

គេមានបន្ទាត់ (D) មានសមីការ 3x2y+15=0 ។ គេបាន(2;3) និង (2;3) ជា​វ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ (D) ។