ទ្រឹស្តីបទវីវីអានី

ពីtestwiki
Jump to navigation Jump to search
ផលបូក​នៃ​រង្វាស់ជ្រុង l+m+n ស្មើនឹង​​កំពស់នៃត្រីកោណ

ទ្រឹស្តីបទវីវីអានី (Viviani's theorem) ជាទ្រឹស្តីបទគណិតវិទ្យា​ដែល​ត្រូវ​បានហៅ​ដោយយកឈ្មោះតាមអ្នកប្រាជ្ញគណិតវិទ្យាជនជាតិអ៊ីតាលី ឈ្មោះ វីនជីនហ្ស៊ូ វីវីអានី (Vincenzo Viviani) ។

ទ្រឹស្តីបទ៖ ផលបូកចំងាយពីចំនុចមួយនៅខាងក្នុងនៃត្រីកោណសម័ង្សទៅកាន់ជ្រុងទាំងបីរបស់វាគឺស្មើនឹងរង្វាស់កំពស់នៃត្រីកោណសម័ង្សនោះ។

ទ្រឹស្តីបទអាចត្រូវបានពន្លាតបានដល់ពហុកោណស្មើ

សំរាយបញ្ជាក់

ទ្រឹស្តីបទនេះអាចត្រូវបានបង្ហាញយ៉ាងងាយដោយធ្វើការប្រៀបធៀបត្រីកោណ។ តាង  ABC ជាត្រីកោណសម័ង្ស និង  P ជាចំនុចមួយនៅក្នុងត្រីកោណនោះ។ តាង  a ជារង្វាស់ជ្រុង និង  h ជាកំពស់របស់ត្រីកោណនោះ។ រួចតាង  lm និង  n ជាចំងាយពីចំនុច  P ទៅជ្រុងត្រីកោណ។ នោះគេបាន

 S(ABC)=S(ABP)+S(ACP)+S(BCP),
ah2=al2+am2+an2
h=l+m+n

ដូចនេះកំពស់  h នៃត្រីកោណសម័ង្ស ស្មើនឹង​ផលបូកចំងាយ​ពី​ចំនុចមួយ​ស្ថិតនៅក្នុងត្រីកោណទៅកាន់ជ្រុងរបស់វា។