ច្បាប់កំលាំងរបស់អំពែរ

ពីtestwiki
Jump to navigation Jump to search
សូមកុំច្រលំជាមួយ ច្បាប់អំពែរ

ច្បាប់កំលាំងរបស់អំពែរជាច្បាប់ដែលនិយាយពីកំលាំងអន្តរកម្មរវាងខ្សែចំលង​២ដែលឆ្លងកាត់ដោយចរន្តអគ្គីសនី។ ប្រភពរបស់កំលាំងនោះកើតឡើងដោយ ខ្សែចំលងម្ខាងបង្កើតដែនម៉ាញ៉េទិច (យោងតាមច្បាប់ប្យូ-សាវ៉ា ហើយខ្សែចំលងម្ខាងទៀតរងកំលាំងឡូរិន

ឧទាហរណ៍ងាយជាងគេ​ដែលគេស្គាល់ គឺករណីខ្សែចំលងត្រង់២ តូចឆ្មារ ដាក់ស្របគ្នាក្នុងសុញ្ញកាស ឆ្លងកាត់ដោយចរន្តអគ្គីសនីថេរ។ កំលាំងដែលមានអំពើលើខ្សែមួយក្នុងមួយខ្នាតប្រវែងគឺ៖

Fm=μ02πI1I2r 

ដែល

  • r ជាគំលាតរវាងខ្សែចំលាងទាំង២
  • I1 និង I2 ជាអាំងតង់ស៊ីតេចរន្តអគ្គីសនីឆ្លងកាត់ខ្សែចំលង
  • μ0=4π×107N/A2 ជាពែរមេអាប៊ីលីតេរបស់សុញ្ញកាស

រូបមន្តទូទៅរបស់ច្បាប់កំលាំងរបស់អំពែរសរសេរ៖

F12=μ04πI1I2C1C2ds2 × (ds1 × r12)r122 


ដែល

  • F12 ជាកំលាំងសរុបដែលសៀគ្វីទី1 មានអំពែរលើសៀគ្វីទី2 (ជាទូទៅគិតជា ញូតុន)
  • I1 និង I2 ជាអាំងតង់ស៊ីតេចរន្តឆ្លងកាត់សៀគ្វីទី1 និងទី2 រៀងគ្នា (ជាទូទៅគិតជា អំពែរ),
  • អាំងតេក្រាលខ្សែកោងឌុបជាផលបូកកំលាំងដែលផ្នែកនីមួយរបស់សៀគ្វីទី1 មានអំពើលើផ្នែកនីមួយៗរបស់សៀគ្វីទី2
  • ds1 និង ds2 ជាវ៉ិចទ័រផ្នែកល្អិតរបស់ខ្សែកោង C1 និង C2 រៀងគ្នា ដែលមានទិសដៅដូចគ្នានឹងចរន្ត(ជាទូទៅគិតជា ម៉ែត្រ)
  • r12 ជាវ៉ិចទ័រឯកតារបស់បន្ទាត់ភ្ជាប់ផ្នែកតូចៗនៃខ្សែទាំង២ ពី ds1 ទៅ ds2ហើយ r12ជាចំងាយរវាងផ្នែកតូចៗទាំងនោះ
  • × ជាផលគុណវ៉ិចទ័រ

ដើម្បីកំនត់កំលាំងដែលមានអំពើរវាងខ្សែចំលងទាំង២នៅក្នុងមជ្ឍដ្ឋានរូបធាតុ គេត្រូវជំនួស ពែរមេអាប៊ីលីតេសុញ្ញកាសដោយពែរមេអាប៊ីលីតេរបស់មជ្ឍដ្ឋាននោះ។