ចតុកោណកែង

ពីtestwiki
កំណែ​នៅ ម៉ោង០៤:១១ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ដោយ 36.37.142.61 (ការពិភាក្សា) (រូបមន្ត)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
Jump to navigation Jump to search

និយមន័យ

ចតុកោណកែង គឺជាចតុកោណដែលមានបណ្ដោយពីរ និងទទឹងពីរស្មើគ្នា និងស្របគ្នា​ ព្រមទាំងមានមុំកែង៤។ ចតុកោណកែង គឺជាប្រលេឡូក្រាមដែលមានមុំកែង៤។

ចតុកោណកែង ជាចតុកោណដែលមានរាងទ្រវែង​ ដែលមានជ្រុងស្របគ្នា ពីរ ពីរ និង​កែងគ្នា ដែលបង្កើតបានជាមុំកែង៤។​ ជ្រុងវែងស្របគ្នា ហៅថាបណ្ដោយ ហើយជ្រុងខ្លីស្របគ្នាហៅថាទទឺង។

លក្ខណៈ

លក្ខណៈស្រប

  • បើសិនជាចតុកោណមួយជាចតុកោណកែង នោះវាមានមុំកែង៤។
  • បើសិនជាចតុកោណមួយជាចតុកោណកែង នោះអង្កត់ទ្រូងរបស់វាមានប្រវែងស្មើគ្នា និងកាត់គ្នាត្រង់ចំនុចកណ្តាល។
  • បើសិនជាចតុកោណមួយជាចតុកោណកែង នោះជ្រុងឈមគ្នាស្របគ្នានិងមានប្រវែងស្មើគ្នា។

លក្ខណៈច្រាស់

  • បើសិនជាចតុកោណ១មានមុំកែង៣ ឬ ៤ នោះវាជាចតុកោណកែង។
  • បើសិនជាចតុកោណ១មានអង្កត់ទ្រូងមានប្រវែងស្មើគ្នា និង កាត់គ្នាត្រង់ចំនុចកណ្តាល នោះវាជាចតុកោណកែង។
  • បើសិនជាប្រលេឡូក្រាម១មានមុំកែង១ នោះវាជាចតុកោណកែង។
  • បើសិនជាប្រលេឡួក្រាម១មានអង្កត់ទ្រូងស្មើគ្នា នោះវាជាចតុកោណកែង។

លក្ខណៈផ្សេងទៀត

ចតុកោណកែងមានអ័ក្សឆ្លុះ២ និង ផ្ចិតឆ្លុះ១(ចំនុចប្រសព្វរវាងអង្កត់ទ្រូងទាំង២)។

ការ៉េ ជាចតុកោណកែងពិសេស។

រូបមន្ត

ចតុកោណកែង ABCD មួយមានបណ្តោយ បរាជ័យ​ក្នុង​ការ​ញែក​ចេញ​ (កំហុសពាក្យសម្ព័ន្ធ): {\displaystyle (x²+xy+y²) } និងទទឹង (x+y)

  • ក្រលាផ្ទៃ S=ab
  • បរិមាត្រ P=2(a+b)
  • ប្រវែងអង្កត់ទ្រូង d=a2+b2