ទ្រឹស្តីបទមីកេល

ពីtestwiki
កំណែ​នៅ ម៉ោង១៦:០១ ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៣ ដោយ imported>Addbot (Bot: Migrating 5 interwiki links, now provided by Wikidata on d:q2449984 (translate me))
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)
Jump to navigation Jump to search

ក្នុង​ធរណីមាត្រ​ប្លង់ ទ្រឹស្តីបទមីកេល​ជា​ទ្រឹស្តីបទ​ទាក់ទង​នឹង​រង្វង់​ប្រសព្វ​គ្នា​។

ពំនោល​នៃ​ទ្រឹស្តីបទ

ទ្រឹស្តីបទ​រង្វង់​បី៖ គេ​មាន​រង្វង់​បី (C1), (C2), (C3) ប្រសព្វ​គ្នា​ត្រង់​ចំនុច O មួយ​។ គេ​ហៅ​ចំនុច M , N និង P ជា​ចំនុច​ប្រសព្វ​ផ្សេង​ទៀត​នៃ​រង្វង់ (C1) និង (C2), (C2) និង (C3), (C3) និង (C1) ។ គេមាន​ចំនុច A មួយ​នៅលើ​ (C1) ដែល​បន្ទាត់ (MA) កាត់ (C2) ត្រង់ B និង បន្ទាត់ (PA) កាត់​ (C3) ត្រង់ C ។ ទ្រឹស្តីបទ​នេះ​បញ្ជាក់​ថា​ចំនុច B N និង C គឺ​កូលីនេអ៊ែរ​នឹង​គ្នា។

ច្រាសមកវិញ : ប្រសិនបើ ABC គឺជា​ត្រីកោណ​មួយ​និង ប្រសិនបើ M, N និង P គឺ​ជា​បី​ចំនុច​ស្ថិតនៅ​រៀងគ្នា​លើ (AB), (BC) និង (CA) នោះ​គេបាន​រង្វង់កំនត់​បាន​ត្រីកោណចារឹកក្នុង​ (AMP), (BMN) និង (CNP) ដែលដែល​រង្វង់ទាំង​បី​​ជួប​គ្នា​ត្រង់​ចំនុច O ។

ទំព័រគំរូ:Clr

ទ្រឹស្តីបទ​ចតុកោណពេញ៖ ប្រសិនបើ ABCDEF ជា​ចតុកោណពេញ​ នោះ​រង្វង់​ចារឹកក្រៅ​ត្រីកោណ (EAD), (EBC), (FAB) និង (FDC) ប្រសព្វគ្នា​ត្រង់​ចំនុច O ដែល​គេ​ហៅថា​ចំនុច​មីកេល​។