ពហុកោណ៖ ភាពខុសគ្នារវាងកំណែនានា

ពីtestwiki
Jump to navigation Jump to search
 
(គ្មានភាពខុសគ្នា)

កំណែថ្មីបំផុតនៅ ម៉ោង០៨:០០ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩

ពហុកោណ

ពហុកោណជារូបធរណីមាត្រដែលកើតឡើងពីសេរីនៃបន្ទាត់បន្តបន្ទាប់គ្នា ហើយបង្កើតបានជារូបបិទជិត។

វាក្យស័ព្ទ

គេមាន n ចំនុច A1,A2,A3,....An ក្នុងលំហធរណីមាត្រ។ យើងអោយឈ្មោះរូប « A1A2A3....An » ដែលកើតឡើងពីស្វីតអង្កត់ [A1A2],[A2A3],...,[An1An] និង [AnA1] ថាជាពហុកោណ។ n ចំនុចខាងលើនេះ គេអោយឈ្មោះថា កំពូល នៃពហុកោណ ហើយ n អង្កត់ខាងលើជា ជ្រុង នៃពហុកោណ។ នៅតាមកំពូលនីមួយៗមានមុំ ដែលគេហៅថា មុំកំពូល ផ្គុំឡើងពីជ្រុង២ជាប់គ្នា។

នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងនិយាយតែពីពហុកោណប្លង់ នៅក្នុងធរណីមាត្រអឺគ្លីត។

លំដាប់នៃពហុកោណ

លំដាប់នៃពហុកោណមួយជាចំនួនកំពូល ជ្រុង ឬ មុំកំពូល។ ឧទាហរណ៍ ពហុកោណលំដាប់៥ មាន កំពូល៥ ជ្រុង៥ និង មុំកំពូល៥។

  • ប្រសិនបើពហុកោណមានលំដាប់គូ
    • កំពូល២ឈមគ្នា កាលណាវាត្រូវបានចែកដោយ n2 ជ្រុង
    • ជ្រុង២ឈមគ្នា កាលណាវាត្រូវបានចែកដោយ n2 ចំនុច
  • ប្រសិនបើពហុកោណមួយមានលំដាប់សេស ជ្រុងនីមួយៗ មានកំពូលឈមរបស់វារៀងៗខ្លួន។

លក្ខណៈ

  • គ្រប់អង្កត់ដែលភ្ជាប់កំពូលមិនជាប់គ្នា២របស់ពហុកោណមួយ ត្រូវបានគេអោយឈ្មោះថាអង្កត់ទ្រូង។ ពហុកោណដែលមាន n ជ្រុង មានអង្កត់ទ្រូងចំនួន n(n3)2
  • ផលបូកមុំក្នុងរបស់ ពហុកោណដែលមាន n ជ្រុង គឺ (n2)π
  • ផលបូកមុំក្រៅរបស់ ពហុកោណដែលមាន n ជ្រុង គឺ 2π
  • ពហុកោណដែលមាន n កំពូល នោះផលបូកមុំក្នុង និង មុំក្រៅ មានរង្វាស់ស្មើនឹង nπ ។ ដូចនេះផលបូកមុំក្រៅនៃពហុកោណស្មើនឹង nπ(n2)π=2π
  • ផលបូកមុំក្នុងនិងមុំក្រៅត្រង់កំពូលមួយនៃពហុកោណមានរង្វាស់ស្មើនឹង π

ចំនាត់ថ្នាក់ក្រុមពហុកោណ

គេអាចចែកប្រភេទពហុកោណតាមច្រើនរបៀប៖ ចំនួនជ្រុង តាមភាពប៉ោងផត តាមភាពស៊ីមេទ្រី មុំ ជាដើម។

ចំនាត់ថ្នាក់ក្រុមតាមចំនួនជ្រុង

ឈ្មោះពហុកោណ
ចំនួនជ្រុង ឈ្មោះ ឧទាហរណ៍
ត្រីកោណ
ចតុកោណ
បញ្ចកោណ
ឆកោណ
សប្តកោណ
អដ្ឋកោណ
នព្វកោណ
១០
ទសកោណ
១១
ឯកទសកោណ
១២
ទ្វាទសកោណ

ចំនាត់ថ្នាក់ក្រុមតាមភាពប៉ោងផត

ឈ្មោះ និយមន័យ រូបភាព
ពហុកោណប៉ោង ​ជាពហុកោណដែលមិនផត
ពហុកោណផត ជា​ពហុកោណ​ដែលជ្រុង​មិនកាត់គ្នា​ហើយ​អង្កត់ទ្រូង​យ៉ាងហោចណាស់​១ មិនស្ថិត​នៅក្នុង​ផ្ទៃ​របស់ពហុកោណ​ទាំងស្រុង
ពហុកោណខ្វែង ជាពហុកោណ​ដែលមាន​ជ្រុង​២​យ៉ាងតិច កាត់គ្នា

ទំព័រគំរូ:Commonscat